Pages

Search This Blog

Theme images by MichaelJay. Powered by Blogger.

Blog Archive

Monday, June 12, 2017

កញ្ញា រ៉េត ស៊ូហ្សាណា និងតារាចម្រៀង STEP បណ្តើរគ្នាទៅ

ថ្មីៗនេះគេបានឃើញតារាចម្រៀង Step និង រ៉េត ស៊ូហ្សាណា បណ្តើរគ្នាទៅកាន់ប្រទេសថៃ ដោយបានថតរូបភាពបង្ហាញពីភាពស្និទ្ធស្នាលធ្វើឱ្យមហាជនមានការងឿងឆ្ងល់ថាតើពួកគេទៅធ្វើអ្វីនៅទីនោះ ? ។បើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់តារាស្រី រ៉េត ស៊ូហ្សាណា ថ្មីៗនេះបានឱ្យដឹងថា អ្នកទាំងពីរធ្វើដំណើរចេញទៅក្រៅប្រទេសជាមួយគ្នាពោល គឺទៅប្រទេសថៃដើម្បីបំពេញការងារពិសេសរួមគ្នាជាលើកដំបូងសម្រាប់ Surprise ដល់អ្នកគាំទ្ររបស់ពួកគេទាំងពីរនាក់ ហេតុនេះគ្មានរឿងអ្វីប្លែកលើសពីនេះទេ ។ រ៉េត ស៊ូហ្សាណា និង Step ត្រូវបានម្ចាស់ផលិតកម្មហង្សមាស ឱ្យចាប់ដៃគូថត MV រឿងស្នេហាបែបយុវវ័យសម័យថ្មីព្រោះតែហេតុនេះហើយទើបធ្វើឱ្យគេចាប់អារម្មណ៍ ឃើញតារាចម្រៀងទាំងពីរដួងហាក់បីដូចជាមានភាពស្និទ្ធស្នាលជាមួយគ្នាកាន់តែច្រើនឡើងៗ ។ Step និង រ៉េត ស៊ូហ្សាណា បានបណ្តើរគ្នាទៅកាន់ប្រទេសថៃនេះគឺជាលើកដំបូងសម្រាប់ពួកគេក្នុងគោលបំណងដើម្បីសម្រេចការងារសិល្បៈរបស់ខ្លួន ។ ការងារពិសេសរួមគ្នាជាលើកដំបូងនេះគឺដើម្បីថតវីដេអូចម្រៀងជាសាច់រឿងបែបស្នេហាយុវវ័យរបស់ពួកគេដែលត្រៀមនឹងចេញនៅក្នុងពេលខាងមុខនេះ ។មហាជនកំពុងតែរង់ចាំមើលថា តើនឹងមានអ្វីប្លែកនៅពេលដែលអ្នកទាំងពីរចាប់ដៃគ្នាមកច្រៀងនិងសម្តែងជាលើកដំបូងបែបនេះ ? ។ កាលពីមុននេះគេសង្កេតឃើញថា តារាចម្រៀង ពេជ្រ សោភា និង Step បានចាប់ដៃគូគ្នាច្រៀងដោយមានចេញបទថ្មីៗបន្តបន្ទាប់ និង ទទួលបានការចាប់អារម្មណ៍គាំទ្រពីមហាជនច្រើនគួរកត់សម្គាល់ ៕

No comments:
Write comments
Recommended Posts ×