Pages

Search This Blog

Theme images by MichaelJay. Powered by Blogger.

Blog Archive

Thursday, June 15, 2017

មិនទាន់ល្បីខ្លាំងផង ! ស្រីស្រស់ យ៉ាយ៉ា មានមន្រ្តីធំឲ្យវីឡា-ឡាន ជាថ្នូរនឹងស្នេហា ចម្លើយរបស់ យ៉ាយ៉ា គឺ …

(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន សម្រាប់តារាចម្រៀងរាងតូចច្រឡឹង មុខមានមន្តស្នេហ៍ ទាក់ទាញចិត្តកន្លង់ៗ ជាពិសេសបុរសសម្បូរទ្រព្យ ចាយលុយទាំងដុំៗ កញ្ញា អេង ចរិយា ហៅយ៉ាយ៉ា ជាតារាពន្លកថ្មី គ្រាន់តែចាប់ផ្ដើម មានឈ្មោះក្នុងទីផ្សារសិល្បៈសន្សឹមៗភ្លាម ស្រាប់តែមន្តស្នេហ៍របស់នាង បានទាញចិត្តអ្នកធំ មានអំណាច ចូលចិត្តចាយ ប្រាក់រាយអន្ទាក់ស្នេហ៍ម្នាក់ ឲ្យលក់ស្រឡាញ់ងើបមុខមិនរួច រហូតជះលុយដុល្លារទាំងបាច់ៗ ហ៊ានប្រគល់វីឡា ឡាន និងទ្រព្យផ្គាប់ចិន្ដា ជាច្រើនទៀតដល់នាង ដើម្បីឲ្យរស់ស្រួលលើគំនរមាសប្រាក់ទៀតផង។ ប៉ុន្តែបំណងនោះ ត្រូវបាន យ៉ាយ៉ា ឆ្លើយដោយខ្លីថា «No»។ ប្រភពព័ត៌មានពីក្រុមមាត់ចាបមាត់ព្រាប បានបង្ហើបឲ្យដឹងថា នៅពេលថ្មីៗនេះ មានមន្រ្តីធំ ក្នុងជួររាជការ មានទាំងអំណាច និងលុយចាយពេញៗដៃម្នាក់ បានមកទាក់ទងសុំស្រឡាញ់ កញ្ញា យ៉ាយ៉ា ដោយសន្យាថា ឲ្យឡាន វីឡា ដើម្បីបាននាងធ្វើជាស្រីកំណាន់ចិត្តរបស់ខ្លួន ប៉ុន្ដែត្រូវបាននាងបដិសេដ ខណៈដែលនាងខ្លាចបំផុត គឺរឿងអាស្រូវស្នេហា ជាពិសេសប៉ះចំលើប្ដីគេ ដែលធ្វើឲ្យនាង មិនអាចទទួលយកបាន ពោលគឺពុំមែនជាបំណងប្រាថ្នារបស់នាងឡើយ។ ជុំវិញរឿងរ៉ាវដរសើបនេះ តារាចម្រៀងពន្លកថ្មី កញ្ញា យ៉ាយ៉ា បានប្រាប់ដោយទទួលស្គាល់ថា ជាការពិត កាលពីពេលថ្មីនេះ គឺមានកន្លង់ម្នាក់ទាក់ទង ល្បងសុំស្នេហ៍នាងពិតមែន ដោយបុរសម្នាក់ ថែមទាំងបានសន្យាធ្វើអ្វីៗ មិនឲ្យនាងទាស់ចិត្តឡើយ ពោលឲ្យតែព្រមប្រគល់ក្ដីស្នេហា គ្រាដំបូងរបស់ខ្លួនឲ្យទៅគេ។ មិនថានាងចង់បាន វិឡា ឡាន ឬមុខរបររកស៊ី គឺបុរស ដែលអះអាងថា ជាមន្រ្តីរូបនោះ ព្រមទាំងអស់។តារាចម្រៀងញញឹមស្រស់ ប្រៀបបីដូចជាផ្ការីកគ្រប់រដូវកញ្ញា យ៉ាយ៉ា បានថ្លែងប្រាប់គេហទំព័រកម្សាន្ត Khmer Talking ដោយផ្ទាល់ថា «ច៎ា..បង! នៅពេលថ្មីៗនេះ មានអ្នកទាក់ទងមក ថាស្រឡាញ់ខ្ញុំ ហើយបើខ្ញុំព្រមស្រឡាញ់គេ គេនឹងឲ្យផ្ទះ និងឡាន ប៉ុន្ដែខ្ញុំសុខចិត្តរស់នៅផ្ទះធម្មតា ដូចសព្វថ្ងៃ ដាច់ខាត់ខ្ញុំមិនលក់កិត្ដិយសខ្លួនខ្ញុំទេ និងមិនអាចក្បត់ឧត្ដមគតិ ខ្លួនឯងបានឡើយ ព្រោះអ្នកដែលទាក់ទងមក មិនមែននៅលីវទេ គឺគេមានប្រពន្ធរួចទៅហើយ ពោលគឺជាប្ដីគេតែម្ដង»។ យ៉ាយ៉ា បានបញ្ជាក់បន្ថែមថា នៅពេលនេះ នាងមិនទាន់ជំពាក់ស្នេហ៍ ជាមួយនរណាម្នាក់ទេ អ្វីដែលសំខាន់នៅពេលនេះ គឺនាងចង់ឲ្យអាជីពជាសិល្បៈ មានការរីកចម្រើន រលូនទៅមុខជាមុនសិន។ អ្វីដែលពិសេសជាងនេះ គឺនាងបានប្រាប់យ៉ាងច្បាស់ៗថា ចំពោះប្ដីគេ នាងមិនស្រឡាញ់ជាដាច់ខាត បើនាងដឹង ហើយមនុស្សដែលនាងព្រមទទួលស្នេហ៍ គឺជាអ្នកមិនជាប់ពាក់ព័ន្ធ នឹងប្រពន្ធកូន។សូមបញ្ជាក់ថា កញ្ញា អេង ចរិយា ហៅ យ៉ាយ៉ា គឺជាអតីតបេក្ខនារីជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធី «ពេជ្រកំពុងឆ្នៃ» ប្រចាំស្ថានីយទូរស្សន៍អាស៊ីអាគ្នេយ៍។ នៅពេលបច្ចុប្បន្ននេះ នាងបានចូលខ្លូនច្រៀង ក្នុងផលិតកម្មចម្រៀងល្បីមួយ ប៉ុន្តែសុំលាក់ឈ្មោះសិន ហើយស្នាដៃចម្រៀងលើកដំបូងរបស់នាង នឹងចេញក្នុងពេលឆាប់ៗនេះ៕

No comments:
Write comments
Recommended Posts × +