ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអុីស្រាអ៊ែល និងមន្ត្រីជាន់ខ្ពស់អាមេរិក បានជួបពិភាក្សាគ្នាកាលពីថ្ងៃអង្គារម្សិលមិញ ដែលជាផ្នែកការបន្តខិតខំស្វែងរកសន្តិភាព ដល់ប្រទេសប៉ាឡេស្ទីន និងអុីស្រាអ៊ែល។ លោកនាយករដ្ឋមន្ត្រីអុីស្រាអ៊ែល Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់តំណាងភាគីអាមេរិក Jason Greenblatt ចំណាយពេលដល់ទៅ ២ម៉ោងកន្លះ ក្នុងការពិភាក្សាគ្នាលើកនេះ។ វាគឺកិច្ចប្រជុំមុនពេលដែលលោក Jared Kushner ដែលជាត្រូវជាកូនប្រសារ និងជាទីប្រឹក្សាជាន់ខ្ពស់ របស់លោកប្រធានាធិបតីអាមេរិក ដែលនឹងត្រូវធ្វើដំណើរបំពេញទស្សនៈកិច្ចមកដល់អុីស្រាអ៊ែល នៅថ្ងៃពុធនេះ ដើម្បីជួបពិភាក្សាគ្នាជាមួយនឹងលោកនាយករដ្ឋមន្ត្រី៕
Subscribe to:
Post Comments (Atom)
No comments:
Write comments