Pages

Search This Blog

Theme images by MichaelJay. Powered by Blogger.

Blog Archive

Monday, June 12, 2017

រឿង៣ចំនុចដែលគេពិភាក្សា ក្នុងការដកថវិការមូលនិធិ លោក អ៊ិត សេដ្ឋា ក្នុងការរៀបចំ ការរស់នៅរបស់កូនៗនិងម្តាយជរារបស់លោក

នាថ្ងៃនេះដែរម្តាយរបស់លោក អ៊ិត សេដ្ឋា បានចូលរួមប្រជុំជាមួយនឹងគណៈកម្មការមូលនិធិ ដើម្បីទិញផ្ទះសមរម្យមួយអោយកូនៗ និងម្តាយ របស់លោក អ៊ិត សេដ្ឋា បានរស់នៅក្រោយពេលដែលរូបលោកបានលាចាកលោកទៅ។ ក្នុងកិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយមានការដឹកនាំពីសំណាក់លោក ហ៊ុយ វណ្ណៈ អគ្គនាយករងនៃ CBS និងមានការចូលរួមពីសំណាក់ក្រុមការងាររបស់លោកផងដែរ។ ក្នុងនោះដែរ លោក សុវណ្ណ រិទ្ធី ហៅតាវ៊ិចទ័រ ក៏បានរៀបរាប់ជាមួយនឹងរូបថតប៉ុន្មានសន្លឹកមុននេះថា៖ “ប្រជុំគណៈកម្មការមូលនិធិ ដែលមានការដឹកនាំដោយឯកឧត្តមហ៊ុយ វណ្ណៈ លោកអគ្គនាយកCNC លោកមុន រ៉ាម៉ាឌី (អវត្តមាននាយពែកមី) លើក្រុមគ្រួសារបងអ៊ិតសេដ្ឋា។ការប្រជុំពិភក្សាក្រោមប្រធានបទ: ១.ទិញផ្ទះ ២.បង្កើតមុខរបរសំរាប់រកចំនូលប្រចាំថ្ងៃ ៣.រក្សាថវិកាសំរាប់អោយម្តាយនិងកូនគាត់ចំណាយប្រចាំខែ។ សូមវិញា្ញណាក្ខន្ធ័បានស្ងប៉ណាបង ក្តីប្រាថ្នាបងជិតបានសំរេចហើយ។ ខ្ញុំចាំជានិច្ចប្រសាសន៏បងពេលសំរាកពីការងារ បងពិភក្សាជាមួយខ្ញុំ: ទរ័បងអាណិតកូនណាស់!កូនបងនៅក្មេង មិនទាន់ដឹងអីទេ ! បងប្រឹងដើម្បីកូន។ ពេលនេះក្តីប្រថ្នាបងជិតបានសំរេចហើយបង។” គួរបញ្ជាក់ផងដែរថា លោក អ៊ិត សេដ្ឋា បានទទួលមរណៈភាពដោយជំងឺមហារីកថ្លើម ហើយក្រុមគ្រួសាររបស់លោកដែលមានម្តាយចាស់ជរាម្នាក់ និងកូនៗ៣នាក់ក្នុងបន្ទុកត្រូវបានរស់នៅកំព្រាគ្មានទីពឹងដោយសារតែបង្គោលគ្រួសារត្រូវបានលាចាកលោកទៅហើយ ដូចនេះហើយលោក ហ៊ុយ វណ្ណៈ ក៏បានផ្តួចផ្តើមធ្វើមូលនិធិមួយដើម្បីអំពាវនាវដល់សប្បុរសជនក្នុងការបរិច្ចាកថវិការម្នាក់បន្តិចដើម្បីជួយស្រោចស្រង់ ជីវភាពកូនៗ និងម្តាយចាស់ជរា របស់លោក អ៊ិត សេដ្ឋា៕

No comments:
Write comments
Recommended Posts × +