Pages

Search This Blog

Theme images by MichaelJay. Powered by Blogger.

Blog Archive

Tuesday, June 13, 2017

ការស្លាប់អ្នក ចាប៉ីដងវែងតា សួន សាន សូម្បីតែមឈូស គ្រឿងប្រឡុង ក៏គ្មាន ហេតុអ្វីគ្មានអ្នកជួយជ្រោមជ្រែងដូច អុិត សេដ្ឋា ?

សិល្បៈ ៖ ព្រឹទ្ធាចារ្យ​ ចាប៉ី​ដង​វែង​ លោក​តា ​សួន សាន ​បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង​ ១២: ៣៦ ​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១២​មិថុនា ​ម្សិលមិញ​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត​ បន្ទាប់​ពី​លោក​ធ្លាក់​ខ្លួន​ឈឺ​រយៈពេល​ជាង​ពីរ​ឆ្នាំ​ ហើយ​ពេល​នេះ​គ្រួសារ​លោក​តា​ទី​ទាល់ក្រ​គ្មាន​ថវិកា​សូម្បី​តែ​ទិញ​មឈូស​ គ្រឿង​ប្រឡុង​ និង​ធ្វើ​បុណ្យ​ ហើយ​អ្នក​សិល្បៈ​ក៏​មិន​សូវ​មាន​វត្តមាន​ចូល​រួម​ថែម​ទៀត​។ ភាព​កណ្ដោចកណ្ដែង​នេះ​ គឺ​ខុស​ឆ្ងាយ​ពី​សព​លោក ​អុិត សេដ្ឋា ​ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​​ពី​ប្រមុខ​រដ្ឋាភិបាល​ ឧកញ៉ា​ៗ​ អ្នក​សិល្បៈ​ ទាំង​ការ​ធ្វើ​បុណ្យ​ និង​កូន​ៗ​ផង​ដែរ​។ ដោយឡែក​វាសនា​ព្រឹទ្ធាចារ្យ​វីរសិល្បៈ​ចាប៉ី​ដង​វែង​ ដ៏​កម្រ​របស់​ខ្មែរ​ ហេតុអ្វី​ជីវិត​លោក​កាល​នៅ​រស់​ជួប​តែ​ភាព​ទី​ទាល់​ ពេល​ស្លាប់​ទៅ​ហើយ​អាណោចអាធ័ម​យ៉ាង​នេះ​ទៅ​វិញ​ ? តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​អ្នក​ស្រី​ យ៉ា កង្រី​ កូន​ស្រី​សព​លោក​តា​ សួន សាន ​បាន​ប្រាប់​លោក ​តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​វេសាយ ​Kqube.net​ នៅ​វត្ត​ស្ទឹង​មានជ័យ​ទី​តម្កល់​សព​ កាល​ពី​ល្ងាច​មិញ​នេះ​ថា​ សព​លោក​តា ​សួន សាន ​នឹង​ត្រូវ​ចាប់ផ្ដើម​ធ្វើ​បុណ្យ​នៅ​ព្រឹក​ថ្ងៃ​១៣​នេះ​ រហូត​ដល់​ថ្ងៃ​ទី​១៥ ​ទើប​បូជា ប៉ុន្តែ​ពិធី​បុណ្យ​នេះ​មិន​ដឹង​ធ្វើ​បាន​កម្រិត​ណា​ទេ​ បើ​សូម្បី​តែ​ មឈូស ​គ្រឿង​ប្រឡុង​ និង​ថវិកា​គ្រួសារ​គ្មាន​មួយ​រៀល​ជាប់​ខ្លួន​។ អ្នក​ស្រី​បន្ត​ថា​ ជីវិត​ឪពុក​អ្នក​ស្រី​គឺ​ជួប​ការ​លំបាក​តាំង​ពី​គាត់​នៅ​រស់ ​ព្រោះ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ ដូច្នេះ​ហើយ​ ពេល​គាត់​ធ្លាក់​ខ្លួន​ឈឺ​ដែល​ត្រូវ​ចំណាយ​លើ​ការ​ព្យាបាល​ជា​ប្រចាំ​ទើប​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​កាន់​តែ​ដុនដាប​គ្មាន​ប្រាក់​ជាប់​ខ្លួន​ឡើយ ​ហេតុនេះ​ហើយ​ទើប​ពេល​គាត់​ស្លាប់​ទៅ​គ្មាន​ទាំង​លុយ​ទិញ ​មឈូស ​គ្រឿង​ប្រឡុង​ និង​ធ្វើ​បុណ្យ​សព​គាត់​ថែមទៀត​។ អ្នក​ស្រី​ យ៉ា កង្រី​ ដែល​ទើប​សម្រាល​កូន​ផង​នោះ​បាន​បន្ត​ថា​ “គ្រួសារ​ខ្ញុំ​គ្មាន​អ្វី​ទីពឹង​សម្រាប់​រក​ថវិកា​ធ្វើ​បុណ្យ​ជូន​ឪពុក​ទេ​ ដូច្នេះ​ហើយ​មាន​តែ​សប្បុរសជន​ទេ ​ដែល​អាច​ជួយ​ និង​ជូន​ដំណើរ​ចុង​ក្រោយ​ដល់​ឪពុក​ខ្ញុំ ដែល​គាត់​ខិតខំ​អស់​ពេល​មួយ​ជីវិត​ដើម្បី​សិល្បៈ ​ចាប៉ី​ដង​វែង​ “៕

No comments:
Write comments
Recommended Posts × +