គូស្នេហ៍មួយគូដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទឹកដីខេត្តកោះកុង បណ្តាលអោយអ្នកទាំង២បានបាត់បង់ជីវិត និងធ្វើអោយក្រុមគ្រួសារ ព្រមទាំងមិត្តភ័ក្រស្លុតចិត្តយ៉ាងខ្លាំង។ អ្វីដែលធ្វើអោយគេ ស្រណោះជាងគេនោះគឺ អ្នកទាំង២ទើបតែភ្ជាប់ពាក្យកាលពីដើមឆ្នាំ២០១៧ នេះ ដោយសង្ឃឹមថារួមរស់ជាមួយគ្នាលុះចាស់កោងខ្នង ប៉ុន្តែអកុសល បែរជាជួបគ្រោះថ្នាក់បែបនេះសោះ។ ដោយសារតែក្តីស្រលាញ់ និង ស្នេហ៍ស្មោះទើបក្រុមគ្រួសារសម្រេចរៀបចំពិធីបុណ្យសពអ្នកទាំង២ជាមួយគ្នា និងស្លៀកពាក់ឈុតកូនកំលោះកូនក្រមុំអោយថែមទៀតផង។ ថ្មីៗនេះដែរ បងប្រុសម្នាក់ដែលគេស្គាល់ជាម្ចាស់បទ”បុរសម្នាក់នេះសំខាន់នៅពេលណា” ហើយគេស្គាល់ទៀតថាជាមិត្តភ័ក្រ របស់គូស្នេហ៍មួយគូនេះ ក៏បានច្រៀងចម្រៀងមួយបទ ដែលអ្នកទាំង២ចង់ស្តាប់រូបគាត់ច្រៀងអោយចប់ តាំងពីពួកគេនៅមានជីវិតម្លេះ ហើយថ្ងៃនេះបងប្រុសរូបនេះក៏បានសម្រេចបំណងអ្នកទាំង២ ដោយច្រៀងចម្រៀងមួយបទនេះរហូតដល់ចប់។ បងប្រុសរូបនេះបានរៀបរាប់ទៀតថា៖ “វាថាចង់ស្តាប់ញុំច្រៀងបទនឹងឱ្យចប់តែញុំច្រៀងមិនដែលចប់ថ្ងៃនេះច្រៀងឱ្យពួកម៉ាក់ស្តាប់ឱ្យចប់ ចង់ស្តាប់សំខាន់អត់ដែលសរសើរអញម៉ាម៉ាត់ចាំទុក សំខាន់បានមកសុីការហ្អែង ស្រលាញ់គ្នាដល់ចាស់កោងខ្នងវ៊ើយ 13/06/2017wedding Virot Meas chea srey touch”
Subscribe to:
Post Comments (Atom)
No comments:
Write comments