នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ លោក ឈុន សុវណ្ណភក្តី បានសូត្រមន្តឡើងវីឡាថ្មីមួយ នៅក្នុងបុរីវិមានភ្នំពេញ ដោយមានវត្តមាននាយចឺម និងគ្រួសារទាំងសង្ខាងចូលរួមផងដែរ។លោកឈុន សុវណ្ណភក្តី បានប្រាប់ Daily Report ថា តាមពិតផ្ទះនេះបានទិញជាច្រើនខែហើយ ប៉ុន្តែទើបតែសម្រេចសូត្រមន្ត ឡើងមករស់នៅ នាថ្ងៃនេះតែម្តង ។ លោកថា វីឡាថ្មីនេះមានតម្លៃ ១៥០ ០០០ ម៉ឺនដុល្លារអាម៉េរិក ជាប្រភេទផ្ទះល្វែង ស្ថិតក្នុងបុរីវិមានភ្នំពេញ ។នាយចឺម ដែលត្រូវជាបងប្អូនធម៌ លោកឈុន សុវណ្ណភក្តី ហៅនាយក្តី បានប្រាប់ថា លោកពិតជាសប្បាយចិត្តពន់ពេក ឃើញបងប្អូនលោក ទិញផ្ទះល្វែងថ្មីមួយ ហើយមានតែពាក្យថា អោយបងប្អូនរកស៊ីមានបាន រស់នៅត្រជាក់ត្រជុំ តែប៉ុណ្ណោះ។ទស្សនាទិដ្ឋភាពដូចខាងក្រោមនេះ៖
Subscribe to:
Post Comments (Atom)
No comments:
Write comments