រឿងរ៉ាវស្នេហាប្រេះឆា របស់តារា២ដួង គឺលោក សុវណ្ណ មករា និង អ្នកនាង ឈិន សុធារី ត្រូវបានល្បីខ្ទរខ្ទារពេញបណ្តាញសង្គម Facebook និងសង្គមសិល្បៈ ដោយមានហេតុផលជាច្រើន ក្នុងនោះក៏មានរឿងរ៉ាវស្នេហាត្រីកោណផងដែរ ដែលនេះជាការធ្លាប់បង្ហាញប្រាប់របស់អ្នកនាង ឈិន សុធារី នៅលើគណនី Facebook របស់នាងកាលពីពេលកន្លងទៅ។ រឿងរបស់អ្នកនាង ឈិន សុធារី ក៏ធ្លាប់បានស្ងាត់មួយរយៈ ស្រាប់តែពេលនេះ អ្នកនាងបានបង្ហោះសារមួយហាក់ដូចជានិយាយពីលោក សុវណ្ណ មករា ថាចង់បានទ្រព្យសម្បត្តិរបស់នាងធ្វើជាទ្រព្យផ្ទាល់ខ្លួនរបស់លោក។ ក្នុងនោះតារាស្រីរូបនេះបានរៀបរាប់ថា៖ “សូមកុំបង្ខំខ្ញុំនូវរឿងអ្វីដែលខ្ញុំមិនចង់ធ្វើ.កុំរុញខ្ញុំអោយដល់ជញ្ជឹងអោយសោះ..អ្វីៗគ្រប់យ៉ាងមិនមែនជារបស់លោកទេ..តើលោកធ្វើនេះដើម្បីអ្វី? លោកឯងចង់យ៉ាងមិចទៀត? ចង់ប្រាប់ថា លោកទៅមិនរួចទេ! លោកសាកមើលទៅ.លោកធ្វើនេះតើបានអីមកវិញ? ចង់បានអ្វីពិតប្រាកដ ពីខ្ញុំទៀត? មិនមែនជារបស់លោកទេ មិចក៏លោកមានចរិកធូរថ្លៃបែបនេះ ខ្ញុំនឹកស្មានមិនដល់ទេ. ព្រះអើយព្រះ មនុស្សអើយ មនុស្ស ហួសចិត្ត. ស្រាអញ្ជើញមិនចង់ ខ្ញុំយល់ពីលោកច្រើនហើយ សូមលោកយល់ពីខ្ញុំនិងកូនៗផងលោក. បើខ្ញុំមានរឿងអីកើតឡើង ក៏មកដោយសារលោកឯងម្នាក់គត់ ហើយខ្ញុំត្រូវដោះស្រាយបញ្ហាឲ្យលោកឯងដោយសារខ្ញុំទទួលបន្ទុកម្នាក់ឯង ពេលមានរឿងដោយសារក្បាលខ្ញុំម្នាក់ដែលជួយលោកឯង ពេលមានរឿងលោកឯងគេចរត់យករួចខ្លួន. ហើយខ្ញុំមានទៅពឹងលោកឯងទេ? ខ្ញុំគ្រាន់ចង់បានអ្វីជារបស់ខ្ញុំមកវិញ ហេតុអីមិនបាន. កុំចង់បានរបស់គេ ដែលជាញើសឈាមគេអី វាគ្មានផលល្អទេ បាបធ្លាក់រនក ណាលោក.ញើសឈាមគេ ..កុំចង់បានអីវាក្តៅក្រហាយរស់នៅមិនសុខទេ ឈឺចាប់ណាស់លោកអើយ ខ្ញុំមិនគួរសោះមិនគួរទុកចិត្តលោកឯងសោះ ពេលនេះធ្លាក់ខ្លួនវេទនា ដោយសារ មនុស្សចិត្តជាសត្វ គ្មានគុណធម៍ គ្មានទំនួលខុសត្រូវ.ស្គាល់មុខមាត់មិនស្គាល់ចិត្តមែន បើលោកមិនដោះស្រាយអោយខ្ញុំទេ ខ្ញុំនិងធ្វើតាមផ្លូវច្បាប់ហើយ. ខ្ញុំនិងទាមទារយកយុត្តិធម៍របស់ខ្ញុំឡើងវិញ ខ្ញុំឈប់នៅស្ងៀមអោយលោកមកជាន់ក្បាលខ្ញុំទៀតហើយ.. ចាប់ទុកក្នុងខួររបស់លោកផង.!”។ ទោះជាយ៉ាងណាគេរងចាំមើលថា តើរឿងនេះវាយ៉ាងម៉េចទៅវិញ បានដល់ថ្នាក់អ្នកនាង ឈិន សុធារី រកប្រព័ន្ធច្បាប់មកដោះស្រាយគ្នាបែបនេះ៕
Subscribe to:
Post Comments (Atom)
No comments:
Write comments