Pages

Search This Blog

Theme images by MichaelJay. Powered by Blogger.

Blog Archive

Wednesday, June 14, 2017

ពេជ្រ សោភា ស្លៀកឈុតកូនក្រមុំ ជាមួយនឹងសារប្លែកៗ អ្នកគាំទ្រកំពុងតែសង្ស័យ!

ភ្នំពេញ៖ កាលពីម្សិលមិញ តារាចម្រៀង អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបរបស់ខ្លួនជាមួយនឹង ឈុតសម្លៀកបំពាក់កូនក្រមុំដ៏ស្រស់ស្អាត។ ជាពិសេស តារាស្រីរូបនេះ ក៏បាន​បង្ហើរសារមួយឃ្លាថា «ជិតដល់ថ្ងៃហើយ» នៅក្នុងបណ្តាញសង្គម អ៊ីនស្តាក្រាម។ ក្រោយពីរូបនេះ ត្រូវបានសាយភាយពេញបណ្តាញសង្គមរួចមក អ្នកគាំទ្រ ក៏បានសាកសួរថា តើនាង ពិតជាមានដំណឹងល្អ ជាមួយនឹង លោក សក្កដា មែនដែរទេ? តែអ្នកខ្លះ ក៏គិតថា អ្នកនាង គ្រាន់តែស្លៀកឈុតកូនក្រមុំ ដើម្បីថតស្ពត តែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរ ពេជ្រ សោភា ធ្លាប់រៀបការហើយក៏ពិតមែន ប៉ុន្តែអ្នកនាង​នៅតែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ នៅក្នុងស្រទាប់យុវវ័យ ជាមួយនឹងបទចម្រៀងថ្មីៗដែលអ្នកនាង​បាន​និពន្ធ និងសម្រួលបទចម្រៀង ដោយខ្លួនឯងផ្ទាល់ផងដែរ៕

No comments:
Write comments
Recommended Posts ×