(ភ្នំពេញ)៖ កីឡាការិនីហែលទឹកជម្រើសជាតិមួយរូបដែលពោរពេញដោយ សមត្ថភាព និងសម្រស់ គឺកញ្ញា ហែមថុន វិទិនី ថ្មីៗនេះនាងបានបង្ហាញមុខគូស្នេហ៍ថ្មីរបស់នាង ដែលកាលពីក្មេងអ្នកទាំងពីរមិនដែលត្រូវគ្នាឡើយ គឺប្រៀបដូចគូបដិបក្ខអ៊ីចឹង។បុរសដែលជាសត្រូវកាលនៅពីក្មេង និងជាគូស្នេហ៍នាពេលវ័យដ៏សង្ហារូបនោះ គឺលោក សំអឿន ពិដោរ ដែលជាកីឡាបាល់ទាត់មួយរូបផងដែរ បន្ទាប់ពីបានប្រើពេលវេលាស្វែងយល់ចិត្តគ្នាជាយូរមក អ្នកទាំងពីរ បានប្រកាសភ្ជាប់ពាក្យជាផ្លូវការនៅលើប្រពន្ធ័ទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់ខ្លូន ខណៈកីឡាការិនី ហែមថុន វិទិនី បានបែកបាក់ស្នេហា និងចែកផ្លូវគ្នាជាមួយកីឡាករបាល់ទាត់ដ៏ល្បី ចាន់ វឌ្ឍនាកា។បើយោងតាមបណ្ដាញហ្វេកបុករបស់កីឡាការិនី ហែមថុន វិទិនី ( Vitiny Hemthon) បានរៀបរាប់ថា « មនុស្ស២នាក់ខាំគ្នាដូចឆ្កែហើយឆ្មាតាំងពីអាយុ១៦ឆ្នាំ កុំឡើយឃើញមុខ ឃើញតែស្បែកជើងក៏ឈ្លោះគ្នាដែរ មិនសមយើងអាចក្លាយជា …….. មិនឈ្លោះមិនបែក…………….»។ នាងបានបញ្ជាក់ដូច្នេះ៕
Subscribe to:
Post Comments (Atom)
No comments:
Write comments