Pages

Search This Blog

Theme images by MichaelJay. Powered by Blogger.

Blog Archive

Tuesday, June 13, 2017

កូរ៉េខាងជើង ជាអ្នកប្រើប្រាស់មេរោគ WannaCry វាយប្រហារព័ត៌មានវិទ្យានៅទូទំាងពិភពលោក?

(ឡុងដ៏)៖ ក្រុម Hacker មានសម្ព័ន្ធភាពជាមួយកូរ៉េខាងជើង ទំនងជាបានដឹកនាំការវាយប្រហារព័ត៌មានវិទ្យា មិនធ្លាប់មានពីមុនមកតាមរយៈការប្រើ ប្រាស់កម្មវិធីមេរោគ WannaCry ដែលបានវាយប្រហារលើកុំព្យូទ័រជាង ៣០០ ០០០គ្រឿង នៅក្នុងប្រទេសចំនួន១៥០។ នេះបើតាមក្រុមអ្នកជំនាញ ផ្នែកព័ត៌មានវិទ្យា ដកស្រង់ដោយសារព័ត៌មាន Daily Mail​ នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។ ជុំវិញបញ្ហានេះដែរ ក្រុមហ៊ុនផ្នែកសន្តិសុខព័ត៌មានវិទ្យា Symantec និង Kaspersky កំពុងធ្វើការវិភាគលើធាតុផ្សំដែល អាចមានជាប់ ពាក់ព័ន្ធនឹង ការវាយប្រហារព័ត៌មានវិទ្យា តាមរយៈការប្រើប្រាស់កម្មវិធីមេរោគ WannaCry ទៅនឹងកម្មវិធីមេរោគអភិវឌ្ឍដោយកូរ៉េខាងជើង។ ក៏ប៉ន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញព័ត៌មានវិទ្យាមួយចំនួនយល់ថាក្រុម Hacker ​ឈ្មោះ ​Lazarus ដែលមានសម្ព័ន្ធភាពជាមួយកូរ៉េខាងជើងគឺជាអ្នកនៅពីក្រោយការ បង្កើតកម្មវិធីមេរោគ WannaCry នេះតែម្ដង។ គួររំលឹកថា កាលពីឆ្នាំ២០០៩ ក្រុម Hacker Lazarus ធ្លាប់ត្រូវបានគេសង្ស័យម្ដងរួចមកហើយថា បានដឹកនាំការវាយប្រហារ ព័ត៌មានវិទ្យា លួចលុយជាង ៨១លានដុល្លារពីធនាគារកណ្ដាលបង់ក្លាដែស។ ដោយឡែកបច្ចុប្បន្នកម្មវិធីមេរោគ WannaCry ក៏កំពុងបង្កជាការព្រួយបារម្ភជាខ្លាំងដល់សន្តិសុខព័ត៌មាន វិទ្យាផងដែរ ត្បិតគិតចាប់តាំងពីថ្ងៃទី១២ ខែឧសភាមក WannaCry បានវាយប្រហារលើកុំព្យូទ័រ​ជាង ៣០០,០០០គ្រឿង នៅក្នុងប្រទេសចំនួន១៥០ នៅទូទំាងពិភពលោក។ WannaCry គឺជាប្រភេទកម្មវិធីមេរោគ ដែលក្រុម Hacker ប្រើដើម្បីជំរិតទារប្រាក់ដោយវាធ្វើ​ឱ្យកម្មវិធី ឬឯកសារនៅក្នុងកុំព្យូទ័រប្រើបា្រស់ កម្មវិធី Window របស់ក្រុមហ៊ុន Microsoft ជាប់គាំងបើកមិនកើត ហើយដើម្បីបើកឯកសារ នោះគេត្រូវបង់ប្រាក់យ៉ាងតិច ៣០០ដុល្លារ៕

No comments:
Write comments
Recommended Posts × +